បានប្ដូរទៅវេបសាយ http://khmonk.blogspot.com/ សូមព្រះគុណ និងអរគុណ!
សមាគមខេមរនិស្សិត ជាសមាគមមួយ នៅក្នុងប្រទេសថៃ ដែលបានបង្កើតឡើងដោយ ក្រុមសមណនិស្សិត ខ្មែរ ដែលបានទៅសិក្សានៅទីប្រទេសថៃនេះតាំងតែពីឆ្នាំ ១៩៩៧ រហូតមកដល់ពេលនេះ មានចំនួន ៦ ជំនាន់ទៅហើយ ហើយតែងតែចុះទៅ បំបួស អបរំ នៅប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំ។ នៅក្នុងនោះ មានទាំងបំបួស និង ការអប់រំសិស្សានុសិស្ស នៅតាមសាលាក្នុងខេត្តនានា ក្នុងប្រទេសកម្ពុជា។
ដោយឡែក នៅឆ្នាំនេះដែរ សមាគម ក៏បានចុះទៅបំបួស នៅ វត្តសោភណារាម ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ក្នុងការបំបួសនោះ មានអ្នកចូលមកបួស ចំនួន ៣០០ រូប មានសាមណេរ ចំនួន ២០០ អង្គ និង សីលវតី (ដូនជី) ចំនួន ១០០ រូប នៅថ្ងៃ ១១ រោច ខែផល្គុន ដល់ថ្ៃងទី ០៧ កើត ខែចេត្រ ឆ្នាំកុរ សំរិទ្ធស័ក ពុទ្ធសករាជ ២៥៥១ ត្រូវនឹងថ្ងៃទី ០១ - ១២ ខែមេសា ឆ្នាំ ២០០៨។ ដែលសំរេចបាន ប្រកបដោយជោគជ័យ។

ពិធីកោរសក់នាគ នៅថ្ងទី ៣១ ខែមេសា ព.ស.២៥៥១


ពិធីបើកវគ្គ កម្មវិធីបុណ្យមហាបំបួស អប់រំសីលធម៌ ចរិយាធម៌ ចំនួន ៣០០ អង្គ
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ្នកឧញ៉ា អ៊ឹម ប្រុស លោកជំទាវ ផុន ណារ៉េត
និង ឯកឧត្តម ខៀវ សុផល លោកជំទាវ ខេង គឹមហេង។








ការសច្ចាប្រណិធាន មុនពេលនឹងសឹក







បិទវគ្គ កម្មវិធីនេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់
ឯកឧត្តម បណ្ឌិត កុល ផេង ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា

លោកបណ្ឌិត កុល ផេង អញ្ជើញមកដល់ (១២ មេសា ព.ស. ២៥៥១ / ២០០៨)

សូធ្យបទ លើកទង់សាសនា


សីលវតី ហ៊ាង សិរីរ័ត្ន (ចំណាប់អាម្មណ៍ក្នុងការបួសទាំង ១២ ថ្ងៃ)

សីលវតី វន ដានី
សាមណេរ ធាម សុវណ្ណារិទ្ធ

សាមណេរ សុខ ជាលី

សាមណេរ ស្រ៊ុន ហ៊ាង
វត្តសោភណារាម ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។
កម្មវិធីបំបួសអប់រំសីលធម៌ ចរិយាធម៌ ដល់កុលបុត្រកុលធីតាខ្មែរ

សំខាន់របស់យុវជនឲ្យសោះឡើយ។
ដោយឃើញនូវសេចក្ដីសំខាន់ត្រង់នេះ និងដើម្បីចូលរួមផលិតបង្កើននូវធនធានមនុស្សឲ្យមានចំណេះដឹងដើរគូរនិងសីលធម៌ និងដើម្បីឲ្យយុវជនខ្មែរក្លាយជាបុគ្គលមានគុណភាពក្នុងថ្ងៃនេះ និងជាមនុស្សមានគុណធម៌ទៅថ្ងៃមុខ រួមកំលាំងទ្រទ្រង់ប្រទេសជាតិឲ្យរឹងមាំស្ថិតស្ថេរគង់វង្ស ស្ដារអភិវឌ្ឍសង្គមជាតិឲ្យចំរើនថ្កុំថ្កើងរុងរឿង ទើបបានបង្កើតគម្រោង បព្វជា អប់រំសីលធម៌ ចរិយាធម៌ ដល់កុលបុត្រកុលធីតាខ្មែរ នេះឡើង ដើម្បីឲ្យយុវជន យុវតីជំនាន់ក្រោយនេះ បានយល់ច្បាស់ពីតំលៃនៃវប្បធម៌ជាតិខ្លួន គឺទ្រឹស្ដីព្រះពុទ្ធសាសនាដែលជាមកតកវប្បធម៌ អរិយធម៌ ដ៏ថ្លៃថ្លារបស់ជាតិខ្មែរ ដែលដូនតាខ្មែរយើងបានខិតខំថែរក្សាទុកដល់កូនខ្មែរជំនាន់ក្រោយបានសិក្សា និងយកទៅបដិបត្តិឲ្យកើតជាប្រយោជន៍សុខដល់ខ្លួនឯង ក្រុមគ្រួសារ និងប្រយោជន៍សង្គមជាតិទាំងមូល និងដើម្បីឲ្យសមតាមចេតនារម្មណ៍របស់ក្រុមសមណនិស្សិត ខំពុះពារស្ថាបនា បង្កើតនូវ សមាគមខេមរនិស្សិត នេះឡើងដើម្បីបំរើគោលមាគ៌ាព្រះពុទ្ធសាសនា និងបំរើផលប្រយោជន៍ដល់សង្គមជាតិខ្មែរ និងបំរើសេចក្ដីត្រូវការរបស់ពុទ្ធបរិស័ទ ពុទ្ធសានិកជន ប្រជាពលរដ្ឋខ្មែរ ឲ្យកាន់តែមានជំនឿ និងយល់ច្បាស់ពីគោលមាគ៌ាព្រះពុទ្ធសាសនាកាន់តែប្រសើរឡើង សក្ដិសមជាអ្នកកាន់ព្រះពុទ្ធសាសនា និងជាប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា ដើម្បីសន្តិភាព ហើយសាងនូវភាពស្ងប់សុខសន្តិភាពរីកចំរើនសម្បូរសប្បាយសុខដុមរម្យនាដល់សង្គមជាតិខ្មែរបានយ៉ាងពិតប្រាកដដូចសម័យកាលមហានគរដ៏រុងរឿង។
វត្ថុបំណង
- ដើម្បីហ្វឹកអប់រំយុវជន សិស្ស និស្សិត កុមារា កុមារី ឲ្យក្លាយទៅជាកូនដ៏ល្អរបស់ឪពុកម្ដាយ ជាសិស្សដ៏ល្អរបស់លោកគ្រូ អ្នកគ្រូ ជាពលរដ្ឋដ៏ល្អរបស់សង្គម ជាពុទ្ធសាសនិកជនដ៏ល្អរបស់ព្រះពុទ្ធសាសនា ឲ្យយុវជនទាំងនោះមានស្មារតីភ្ញាក់រឭកស្រលាញ់ ជាតិ សាសនា ព្រះមហាក្សត្រ។


- ដើម្បីហ្វឹកហាត់ អប់រំយុវជន សិស្ស និស្សិត កុមារា កុមារី ឲ្យស្គាល់នូវតំលៃលីល្បៈ ទំនៀមទំលាប់ប្រពៃណី វប្បធម៌ជាតិរបស់ខ្លួន ក្នុងការជួយស្ដារពង្រឹង និងថែរក្សាឲ្យបានគង់វង្សតរៀងទៅ។






តរៀងទៅ។
- និងថ្វាយព្រះពរដល់ព្រះរាជវង្សានិវង្សគ្រប់ព្រះអង្គ ព្រមទាំងថ្វាយព្រះពរ និងជាមហាកុសល ដល់ថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា និងមន្ត្រីរាជាការគ្រប់ជាន់ថ្នាក់ក្នុងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
- ដើម្បីថ្វាយព្រះរាជមហាកុសលដល់វីរៈបុព្វព្រះមហាក្សត្រខ្មែរ មាន ព្រះបាទជ័យវរ្ម័នទី៧ និងអតីតសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ មាន សម្ដេចព្រះសុមេធាធិបតី ជោត្តញ្ញាណោ ជួន ណាត ព្រះសង្ឃរាជ គណៈមហានិកាយ ជាបតាអក្សរសាស្រ្តជាតិខ្មែរ ជាដើម។

អប់រំនៅខេត្តក្រចេះ (2007)