| សីលវតី ភោគ សុមាលី | |
| ចំណងដៃថ្ងៃបែក | |
| ១. ថ្ងៃនេះបែកហើយ យើងបែកគ្នា | យើងត្រូវឃ្លាតឃ្លាពីទីវត្ត |
| ពោធិមច្ឆារាម ដ៏កំសត់ | យើងត្រូវឃ្លាតព្រាត់ទាំងអាល័យ |
| ២. ដប់ថ្ងៃដប់យប់ដែលរួមរស់ | ប្អូនស្រីប្អូនប្រុស គ្រូស្រម៉ៃ |
| ថ្ងៃនេះបែកហើយ ទាំងអាល័យ | បើមាននិស្ស័យ គង់ជួបទៀត |
| ៣. តាមពិតដួងចិត្តមិនចង់បែក | ថ្ងៃនេះថ្ងៃស្អែក មិនចង់ឃ្លាត |
| ថ្ងៃនេះបែកហើយមិនជួបទៀត | តើយើងត្រូវឃ្លាតរហូត ប្ញ |
| ៤. មុននឹងយើងចាក សុំចងដៃ | ទាំងក្តីអាល័យពីលោកគ្រូ |
| សូមឱ្យបានសុខ គ្រប់នរូ | ពាក្យបណ្តាំគ្រូ នាំបដិបត្តិ |
| ៥. ចូរប្អូនបំពេញតាមនាទី | ខិតខំសំភី រាល់កិច្ចវត្ត |
| ក្លាយជាកូនល្អឱ្យម៉ែពុក | ឱ្យគាត់បានសុខរាល់វេលា |
| ៦. ពេលនេះសូមលា លាទាំងអស់ | លាប្អូនស្រីប្រុស លាសាលា |
| លាទាំងកុដិថ្ម ព្រះវិហារ | លាជួងកំព្រា ជាប់សសរ |
| ៧. លាទាំងចុងភៅដែលខ្នះខ្នែង | ខ្វល់ខ្វាយចំបែងចិត្តស្មោះស |
| បំពេញកិច្ចការបានយ៉ាងល្អ | ទោះហត់ត្រដ ជួយអស់ដៃ |
| ៨. លាអ្នកបំរើរាល់កិច្ចការ | ដោយក្តីស្នេហាចិត្តមេត្រី |
| ខ្នះខ្នែងការងារទាំងយប់ថ្ងៃ | ប្អូនប្រុសប្អូនស្រី គ្រូអរគុណ |
| ៩. លាទាំងកម្មការអាចារ្យវត្ត | ខំប្រឹងស្វែងរត់ទាំងស្រាលធ្ងន់ |
| ជួយរាល់កិច្ចការមិនធុញទ្រាន់ | ស្វះស្វែងរុះរាន់ ឥតមានស្បើយ |
| ១០.ស្អែកនេះទីវត្តដ៏កំសត់ | យើងត្រូវឃ្លាតព្រាត់ពីអ្នកហើយ |
| ខ្ញុំឃ្លាតតែកាយ ចិត្តខ្ញុំអើយ | សោកស្តាយឥតល្ហើយពីអ្នកសោះ។ |
| ១១.ស្អែកនេះទីវត្តពិតកំសត់ | ស្ងាត់ស្ងៀមប្រាកដ ព្រោះបាត់អស់ |
| ពណ៌លឿងពណ៌ស ខ្ញុំស្រណោះ | ខ្ញុំសែនអាលោះអ្នកអ្វីម៉្លេះ |
| ១២.គ្មានទេសភាពដែលអ៊ូអរ | គ្មានទេកុះករដូចថ្ងៃនេះ |
| បាត់ព្ញសូត្រធម៌យ៉ាងដូច្នេះ | ស្រណោះអ្វីម៉្លេះខ្ញុំអំពល់ |
| ១៣.ចង់ក្រោយបញ្ចប់ខ្ញុំជូពរ | ក្តីសុខបវរកើតមានដល់ |
| ប្អូន ៗ ប្រុសស្រីកុំអំពល់ | កុំមានកង្វល់ខ្វល់ក្នុងចិត្ត |
| ១៤.សូមមានសុខភាពល្អមាំមួន | ពុទ្ធពរទាំងបួននៅនេប្យនិត |
| ឱ្យបានសុខស្រួលទាំងកាយចិត្ត | នេះគឺពរពិតជាចុងក្រោយ |

អប់រំនៅខេត្តក្រចេះ (2007)