| អ្វីដែលនាងខ្ញុំចង់និយាយ | ||
| -នាងខ្ញុំព្រះករុណា | សូមក្រាបវន្ទា | ក្រោមល្អងធូលី |
| ថ្វាយដល់ព្រះគ្រូ | ព្រះមានគុណថ្លៃ | ប្រសើរពេកក្រៃ |
|
| ពុំអាចគណនា។ |
|
| -ផ្តល់នូវកុសល | ត្រួតត្រាដិតដល់ | សិស្សគ្រប់អង្គា |
| មិនថាតូចធំ | ល្អ ឬ ពាលា | លោកជួយគូសវាស |
|
| ប្រែដើរផ្លូវត្រូវ |
|
| -ប្រាំមួយទិវា | បែកញើសគឃៀ | តែចិត្តនៅចង់ |
| ទោះខុសទោះឆ្គង | មិនចង់សំណុំ | ឱ្យតែមាសមុំ |
|
| នាងបានសុខៈ |
|
| -ឥឡូវដល់បែក | កូនបានភ្លឺភ្នែក | គុណូបការៈ |
| ដ៏សែនថ្លៃថ្លា | មហាប្រត្យក្ស | ដែលជាពុំនាក់ |
|
| ឆ្លងផុតទុក្ខ |
|
| -កូនសូមបួងសួង | ទេព្តាទាំងពួង | គ្រងថែរក្សា |
| គ្រូគ្រប់ព្រះអង្គ | ឱ្យបានសុខា | គ្រប់ពេលគ្រប់គ្រា |
|
| គ្រប់ទីកន្លែង។ |
|
| -ដើម្បីបន្ត | វិជ្ជាដ៏ល្អ | ចែកដល់កូនខ្មែរ |
| គ្រប់ៗ ជំនាន់ | បានក្រាស់បានក្រែល | ពេលនោះជាតិខ្មែរ |
|
| នឹងបានរុងរឿង |
|
| -ជាទីបញ្ចប់ | សូមឱ្យប្រសប់ | បានសុខរៀង ៗ |
| គ្រោះថ្នាក់ទាំងឡាយ | សូមកាយវាសវាង | កុំបីឈ្លានពាន |
|
| រាង្គកាយគ្រូថ្លៃ |
|
|
| យុវសិស្ស សុខ សុភាព វិ.កោះកុង | |

អប់រំនៅខេត្តក្រចេះ (2007)